Post News Media ព័ត៌មានជាតិ ខឹងសុំលុយឪមិន...

ខឹងសុំលុយឪមិនបាន ទាញដងរែកវាយរងរបួស ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហិង្សា​យក​ដងរែក​វាយ​​ឪពុក​របស់ខ្លួន បណ្តាល​ឲ្យ​រងរបួស ដោយសារ​​ខឹង​សុំ​លុយ​ឪពុក​មិនបាន កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ភូមិ តា​កឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្ត តាកែវ។

​​ជនសង្ស័យ​ឈ្មោះ សើ វេហា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ឃុំកើតហេតុ។ជនរងគ្រោះ​​អាយុ​៦៤ឆ្នាំ រស់នៅ​ជាមួយគ្នា ត្រូវ​មួយ​ដងរ៉ែក​បណ្ដាលឲ្យ​រ​យះ​កែងដៃ​ស្ដាំ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដេរ​៥​ថ្នេរ​។
​​
ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិ​វិ​ធី​ច្បាប់៕

Loading...