Post News Media ព័ត៌មានជាតិ Update៖ រថយន្...

Update៖ រថយន្តដឹកស៊ីទែន បុករថយន្តឡិចស៊ីសLX៤៧០ ស្លាកលេខភ្នំពេញ2R-0822 ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: រថយន្តដឹកស៊ីទែនមួយគ្រឿង ជ្រុលបុកពីក្រោយរថយន្តឡិចស៊ីសLX ៤៧០ បណ្តាលឲ្យខូចខាតមួយកំណាត់ក្រោយយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខស្ថានីយ៍ប្រេងឥន្ធន:តេលា​ អាន​ ស៊ីង ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តដឹកស៊ីទែនក្បាលរថយន្ត ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 3A-6777 អ្នកបើករថយន្តជាបុរស មិនត្រូវបានស្គាល់ឈ្មោះនោះទេ គេចខ្លួនចេញពីកន្លែងកើតហេតុ។ ចំណែករថយន្តឡិចស៊ីសLX៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-0822 អ្នកបើករថយន្តជាបុរស មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

បើតាមការរៀបរាប់ពីអ្នកបើករថយន្តឡិចស៊ីសបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តរបស់គាត់តាមបណ្តោយផ្លូវជាតិលេខ៥ ពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេតុគាត់បានបន្ថយល្បឿនបត់ឆ្វេងឆ្លងផ្លូវស្រាប់តែរថយន្តដឹកស៊ីទែនបើកពីក្រោយបានបុករថយន្តគាត់ពីក្រោយតែម្តង។

រថយន្តដឹកស៊ីទែនគេឃើញខូចខាតកំណាត់មុខផ្នែកខាងឆ្វេង។ ចំណែករថយន្តឡិចស៊ីសLX៤៧០ ឃើញខូចខាតកំណាត់ក្រោយយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌព្រែកព្នៅបានមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង៕

Loading...