Post News Media ព័ត៌មានជាតិ ទំនិញខូចគុណភា...

ទំនិញខូចគុណភាព​ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ធ្វើការដកហូត និងកម្ទេចចោល!

​​ព្រះវិហារ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១១រោច ខែកត្តិក​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឆ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានកិច្ចសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់តាមផ្ទះលក់ទំនិញនានា ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

​ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖ ទឹកដោះគោឆៅ​ ៥,៧៨ លីត្រ ទឹកស៊ីរ៉ូ​ ៩ លីត្រ ទឹកក្រូច​ ៧២,៥ លីត្រ ស្រាបៀរ​ ៣,៦៣ លីត្រ ភេសជ្ជ:ប៉ូវកំលាំង​ ១៧,៧៥ លីត្រ និងទឹកដោះគោខាប់ ១១,៩៨ គីឡូក្រោម។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចាលនឹងកសាងសំណុំរឿងតាមនីតិវិធី​ ។ ដោយឡែកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ទាំងនោះត្រូវបានមន្ត្រីជំនាញយកទៅធ្វើការដុតកម្ទេចចោលក្នុងថ្ងៃដដែល៕

Loading...