ព័ត៌មានជាតិ

បង្រ្កាបបានមុខ​សញ្ញា​ក្រុមចោរ​បំពុលឆ្កែដើរគាស់ផ្ទះ​លួច​ប្លន់ នៅស្រុកសំរោង​​ទង!

កំពង់ស្ពឺ: ​មុខសញ្ញា​ក្រុមចោរដើរធ្វើសកម្មភាពគាស់ផ្ទះ​បំពុលឆ្កែលួចប្លន់ទ្រព្យសម្បត្តិ​នៅពេលយប់-ថៃ្ង​ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺចំនួន​៤នាក់​(រត់រួច២​នាក់)ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​ផ្នែក​សន្តិសុខ​ធ្វើ​ការស្រាវជ្រាវ​ពួនស្ទាក់បង្រ្កាប​បាននៅតាមផ្លូវលេខ ១៤៣ត្រង់ចំណុច ភូមិអន្លង់ស្នោរ ឃុំស្គុះ​ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង​២និង១៥​នាទី រំលងអធ្រាត្រ​ ដោយសារបទល្មើសគាស់ផ្ទះបំពុលសត្វឆ្កែយកម៉ូតូកើតជាបន្ដបន្ទាប់​ កម្លាំងនគរបា​ល​ស្រុក​បាន​បែងចែក​គោលដៅ​​ចុះធ្វើការ​ល្បាត​ ក្នុងភូមិសាស្រ្ដរៀងរាល់យប់​ ជាក់​ស្តែង​បាន​ប្រទះឃើញមុខសញ្ញាសង្ស័យចំនួន​ ៤នាក់​មា​ន​ការសង្ស័យជាមុខសញ្ញាដាក់ថ្នាំបំពុលឆ្កែ​ គា​ស់ផ្ទះលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្រុមប្រតិបត្តិ​ ការក៏បានឃាត់សាកសួរតែជនសង្ស័យចំនួន​២បានដឹងខ្លួនរត់គេចបាត់ ក្នុងនោះឃាត់ខ្លួនបានចំ​ នួន២នាក់ក្នុងចំណោមជនសង្ស័យទាំង៤នាក់ មានឈ្មោះដាំ សារិន ភេទប្រុស អាយុ៤០ ឆ្នាំ មុខ​របរ ធ្វើស្រែ និងជាប្រជាការពារភូមិ ទីលំនៅភូមិអាយៀន ឃុំពាំងល្វា ស្រុកឧដុង្គ ( ឃាត់ខ្លួន )។
២.ឈ្មោះ ផាត រតនា​​ ភេទប្រុស​ អាយុ ២២ឆ្នាំ មុខ​របរ មិនពិតប្រាកដទីលំភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពិសី(ឃាត់ខ្លួន)​ ៣.ឈ្មោះ ណន វុទ្ធី(រត់រួច)​ ៤.ឈ្មោះ ថូ ថុន ហៅ ដា ហៅ ស្វិត​(រត់រួច)។​
សមត្ថកិច្ច​ដកហូតសម្ភារ:​វត្ថុតាងនៅកន្លែងឃាត់ខ្លួនរួមមាន:​១.ថ្នាំសំរាប់បំពុលឆ្កែចំនួន ១ ថង់ពណ៌​ ខ្មៅ​ ២.ទល់ល្វីស ១ ដើម​ ៣.សាំង ២ ដប ចំនួ​ន ០១ លីត្រ​ ៤.ដង្កាប់តូច ១ ដើម៥.ម៉ូតូ ០១ គ្រឿងម៉ាក C125 សេរី ២០១៣ ពណ៍ខ្មៅ​ ៦.ទឹក​សុទ្ធ ០១ យួរ។

ក្រោយការឃាត់ខ្លួនជនសង្ស័យបានឆ្លើយសា​រ​ភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពបំ​ ពុលឆ្កែគាស់ផ្ទះលួចម៉ូតូនិងលួចទ្រព្យសម្បត្តិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺជាច្រើនលើកពិត​ ប្រា​កដមែន។
ក្រោមកិច្ចដឹក​នាំដោយផ្ទាល់ពីលោក​ឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ និងបានការឯកភាពពីលោកស្រី​ សូរ​ ចាតរស្មី​ ព្រះ​រា​ជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ​កម្លាំង​ការិ.ព្រហ្មទណ្ឌ​ខេត្ត​ កម្លាំង​នគរបាល​ ស្រុក​សំរោង​ទង​ ​បាន​សហការជាមួយកម្លាំងនគរ​ បាលស្រុកអង្គស្នួលខេត្តកណ្តាល និងកម្លាំងនគ​របាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅ​វេលាម៉ោង ០៩ និង ០០នាទី ថ្ងៃច័ន្ទ​ ទី៣​ ខែធ្នូ​ ឆ្នាំ​២​​០១៨​ បានចុះធ្វើការឆែកឆេរនៅផ្ទះរបស់ឈ្មោះណន វុទ្ទី ស្ថិត​ក្នុង​ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជយ័ និងផ្ទះរបស់ឈ្មោះថូ ថុន ហៅ ដា​ ហៅស្វិត នៅភូមិឈើលំ ឃុំមហាឬស្សី ស្រុកគងពីសី​ ក្នុងនោះដកហូតសម្ភារ:ដែលក្រុមចោរធើ្វសកម្មភាពបានមួយចំនួន​ ៖
-​ ស្លាកលេខម៉ូតូ ចំនួន​ ៤ ផ្លាក​។
-​ ប្រដាប់កិបស្លាកលេខ និងឧបករណ៍កាត់ដែ​ក និងឆាបសោរម៉ូតូ។
– ថ្នាំបំពុលឆ្កែ ចំនួន​ ០៣​ កំប៉ុងធំ។
-​ ខ្នងកង់​ ម៉ូតូ ចំនួន​ ០៤។
-​ សម្ភារ:កែឆ្នៃ​ ជួសជុល​ម៉ូតូ​មួយចំនួនទៀត។ក្នុង​នោះ​ដែរ​រកឃើញ​ឯកសណ្ឋាននគរបាលជាតិ ដែលមានស្លាកឈ្មោះ​ អនុសេនីយ៍​ដាំ សារិន​ អត្ត​
​លេខ ០១២៧៨​ ឈ្មោះ ដាំ សារិន ឆ្លើយសារភាពថាជាឯកសណ្ឋានរបស់ខ្លួនទិញពីគេនៅភ្នំពេញរួមជាមួយ​ ស័ក្តិ​ និងធ្វើស្លាកឈ្មោះដោយក្លែងបន្លំធ្វើជានគរបាលជាតិ ដើម្បីធ្វើសកម្មភាពលួច ប្លន់ក្នុងភូមិសាស្ត្រ​ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្ន​មុខសញ្ញា​ចោរ​លួច​ទាំង​ពីរនាក់ត្រូវបាន​ជំនាញ​កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ស្ថាប័ន​អយ្យ​ការ​ និងបន្ដស្វែងរកចាប់ខ្លួន​មុខសញ្ញា​គេចខ្លួន​ដើម្បី​ចាត់​ការ​តាមនីតិវិធីច្បាប់​៕

មតិយោបល់