ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ​ក្នុងបុរីចតុមុខស៊ីធី!

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ពាក់ព័ន្ធនឹង​ករណីហិង្សាដោយចេតនា កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០​២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ​៣​នាក់ ទី​១​ឈ្មោះ សឿន សៀត ភេទប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងមោក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងបុរីចតុមុខស៊ីធី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(របួសក្បាលចំហៀងខាងស្តាំ​១​កន្លែង ដេរ​​៩ថ្នេរ)។ ទី២​ឈ្មោះ សឿន អឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា(របួសបបូរមាត់​១​កន្លែង ដេរ៤ថ្នេរ)។ និងទី
៣​ឈ្មោះ ឡា លីម ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា (របួសបបូរមាត់ ០១ កន្លែង ដេរ ០៤ថ្នេរ)។
​ចំណែកជនសង្ស័យ០៥នាក់ (ស្គាល់ឈ្មោះ ០៣ នាក់)
១.ឈ្មោះ ស្រាយ រ៉ាបូរ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចុងកោះខាងលិច ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បច្បុន្នស្នាក់នៅក្នុងបុរីចតុមុខស៊ីធី ភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសជាំភ្នែកខាងឆ្វេង ០១កន្លែង) ឃាត់ខ្លួន។
២.ឈ្មោះ រ៉ង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅខេត្តព្រៃវែង (គេចខ្លួន)។
៣.ឈ្មោះ រាក ភេទ ប្រុង អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅខេត្តតាកែវ (គេចខ្លួន) និង២នាក់​ទៀតមិនស្គាល់ឈ្មោះ។

នៅមុនពេលកើតហេតុ ឈ្មោះ ស្រាយ រ៉ាបូរ ឈ្មោះ រ៉ង ឈ្មោះ រាក និង ០២ នាក់ទៀតមិនស្គាល់ឈ្មោះ បានផឹកស្រា ក្នុងរោងមុខបន្ទប់ស្នាក់នៅរបស់ឈ្មោះ សឿន សៀត ពេលផឹកស៊ីនោះឈ្មោះ ស្រាយ រ៉ាបូរ មានទំនាស់ជាមួយប្រពន្ធរបស់ខ្លួន ដោយខឹងប្រពន្ធឈ្មោះ ស្រាយ រ៉ាបូរ បានទៅវាយជញ្ជាំងបន្ទប់ស្នាក់នៅរបស់ឈ្មោះ សឿន សៀត ពេលនោះឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និងឈ្មោះ ឡា លីម បានមកសួរនាំ ក៏មានទំនាស់ពាក្យសម្តីជាមួយឈ្មោះ ស្រាយ រ៉ាបូរ ពេលនោះឈ្មោះ សឿន អឿន បានវាយឈ្មោះ ស្រាយ រ៉ាបូរ មួយដៃ ហើយឈ្មោះ ស្រាយ រ៉ាបូរ ក៏វាយតបទៅវិញដែរ បន្ទាប់មកឈ្មោះ រ៉ង ឈ្មោះ រាក និង០២ នាក់ទៀតមិនស្គាល់ឈ្មោះ ជាបក្ខពួកឈ្មោះ ស្រាយ រ៉ាបូរ មានកាន់ដែកបំពង់ទីប បានចូលទៅវាយឈ្មោះ សឿន សៀត ឈ្មោះ សឿន អឿន និងឈ្មោះ ឡា លីម បណ្តាលឲ្យមានរបួសស្នាម។

ក្រោយមកកម្លាំងប៉ុស្តិ៍ស្វាយជ្រំ ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស្រាយ រ៉ាបូរ ចំណែក​៤​នាក់ទៀតបានគេចខ្លួនហើយបានបញ្ជូនឈ្មោះស្រាយ រ៉ាបូរ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់