Post News Media ព័ត៌មានជាតិ រថយន្តមន្ត្រី...

រថយន្តមន្ត្រីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បុករថយន្តមន្ត្រីប៉ូលិស និងម៉ូតូ១គ្រឿងទៀត របួសមនុស្ស៣នាក់

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ជា​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បានបើករថយន្តម៉ាកហាយប្រីត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2V-9836 ​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កូ​រ៉ូឡា​ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2F -9386កំពុងបើកបរដោយមន្ត្រីនគរបាលម្នាក់ ជាជនជាតិច្រាយ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀតម៉ាក​WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD -8640 កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​របួសធ្ងន់ និង​ស្រាល ។

ករណីនេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី។

ក្រោយ​កើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យក​វត្ថុ​តាង​ទាំង​៣​គ្រឿង​ទៅ​រក្សា​ទុក រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់៕

Loading...