Post News Media ព័ត៌មានជាតិ អាសូរណាស់! ក្...

អាសូរណាស់! ក្មេងប្រុស ២នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: កាលពីវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីមនុស្ស លង់ទឹកស្លាប់០២នាក់
ស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ជនរងគ្រោះទី១ ឈ្មោះ ចំរើន វីរះភេទប្រុស អាយុ១២ឆ្នាំ និងទី២ ឈ្មោះ ចំរើន រដ្ឋា ភេទប្រុស អាយុ១៣ឆ្នាំ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារជនរងគ្រោះ ទៅឃ្វាលគោ រួចចុះលេងទឹកស្រះ ទើបបណ្តាលឲ្យលង់ស្លាប់តែម្ដង៕

Loading...