Post News Media ព័ត៌មានជាតិ លក់ប្រហិតមិនក...

លក់ប្រហិតមិនកាក់កប ទៅលួចម៉ូតូ ត្រូវម្ចាស់គេទាន់ ចាប់ជាប់បានម្នាក់ និងបក្ខពួកម្នាក់ទៀតរត់រួច

ភ្នំពេញ: ជនសង្ស័យគ្នា២នាក់ នាំគ្នាទៅធ្វើសកម្មភាពលួចម៉ូតូ មិនទាន់បានសម្រេចផង ត្រូវម្ចាស់ចេញមកឃើញ ក៏ស្រែក ចាប់បានម្នាក់ ឯបក្ខពួកម្នាក់ទៀតរត់បាត់ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យចាប់បានម្នាក់ ឈ្មោះនី សាវ៉ុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ លក់ប្រហិត មានទីលំនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ និងជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ ឈ្មោះ យ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ។

ចំណែកជនរងគ្រោះ ឈ្មោះ ឡេង វ៉ាន់ថា ភេទប្រុស អាយ៣៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងភូមិកើតហេតុ ជាម្ចាស់ម៉ូតូ ម៉ាក ស្កុបពី ពាក់ស្លាកលេខ ភ្នំពេញ 1HA-6328 ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូវិលត្រឡប់មកពីផ្សារវិញ ទុកម៉ូតូ ចាក់សោ រួចចូលក្នុងផ្ទះ រវល់តែជក់មើលទូរទស្សន៍ ពេលស្រាប់តែឮសូរម៉ូតូ បណ្តើរដួល ស្ទុះងើបមកមើល ស្រាប់តែឃើញជនសង្ស័យ២នាក់ កំពុងបណ្តើរចេញ រត់ស្រែកដេញចាប់បានម្នាក់ រត់រួចម្នាក់ ។

ជនសង្ស័យ ត្រូវបានប្រគល់ឲ្យប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី៕

Loading...