ព័ត៌មានជាតិ

អារដើមឈើមិនប្រយ័ត្ន រលំសង្កត់ពីលើស្លាប់យ៉ាងអាណោចអាធ័ម!

ពោធិ៍សាត់: មានករណីបុរសម្នាក់ ​យករណារយន្តទៅអារដើមឈើនៅក្នុងចម្ការ ស្រាប់តែដើមឈើនោះរលំសង្កត់ពីលើបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅ​​អូរ​រំលេច ភូមិ​សំឡាញ ឃុំ​ក្រពើ ពីរ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់។​

​ជនរងគ្រោះ​មានឈ្មោះ ​ដេញ សុផល ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ រស់នៅ​​ភូមិ​ឃុំ​កើតហេតុ។

​បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់