Post News Media ព័ត៌មានជាតិ ភ្ញាក់ផ្អើល.....

ភ្ញាក់ផ្អើល..សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់​ ​ដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ​!

បាត់ដំបង: សមត្ថកិច្ចបានប្រាប់Post News ថាមានករណី សិស្សវិទ្យាល័យសំពៅលូនចំនួន៣៧នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ចាប់តាំងពីព្រឹកថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំពៅលូន ស្ថិតនៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សិស្សដួលសន្លប់សរុបមាន៣៧នាក់ ក្នុងនោះប្រុស២នាក់ ស្រី៣៥នាក់​។

ចំពោះករណីនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះឡើយ ដោយខ្លះសង្ស័យថា មកពីអបិយ៌ជំនឿ ខ្លះទៀតសង្ស័យលើម្ហូបអាហារលក់ក្នុងសាលា។

រហូតមកដល់ព្រឹកនេះ​ថ្ងៃទី០៤ខែឆ្នាំដែលនេះ សិស្សដែលបានដួលសន្លប់នោះ ខ្លះមានអាការធូរស្រាល ក៏បានត្រឡប់ទៅផ្ទះវិញផងដែរ៕

Loading...