ព័ត៌មានជាតិ

​ផ្លូវជាតិលេខ៤ទៀតហើយ! រថយន្តស៊េរីទំនើបRange Rover​ស្លាកលេខ​ភ្នំពេញ2AT-8881 បុក​រថយន្តធុនធំ លាន់ដូចរន្ទះក្រឡាប់រងរបួសមនុស្សជាច្រើននាក់

ព្រះសីហនុ: តាមសេចក្តីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្តនិងរថយ​ន្ត នៅលើ​ផ្លូវជាតិលេខ៤ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាកRange Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-8881 បើកបរក្នុងទិសដៅពីភ្នំពេញទៅ​ព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ​បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A- 6826 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា។

ក្នុងករណីនេះ បណ្តាលឲ្យមានមនុស្ស៤នាក់រងរបួស ត្រូវបាន​បញ្ជូនទៅកាន់មន្ទីរពេទ្យ​ផងដែរ៕​

មតិយោបល់