ព័ត៌មានជាតិ

អាសូរណាស់! ស្ត្រីម្នាក់តូចចិត្ត មានជំងឺ​​ប្រចាំកាយច្រើនមុខពេក ចង.កបញ្ចប់ជីវិតចោលកូន..! ​

កណ្តាល: នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រ្តីម្នាក់ បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន នៅ​ភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះម៉ូវ ស្រ៊ឹង ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានជំងឺប្រចាំកាយដូចជាជំងឺលើសឈាម និងជំងឺថ្លើមផង នៅថ្ងៃកើតហេតុ ដោយឃើញសភាពស្ងាត់ ព្រោះកូនក្មួយដែលនៅផ្ទះជាមួយ បានចេញទៅបឹងរកត្រីអស់ នៅតែក្មួយម្នាក់ ដែលមានកូនខ្ចី ជនរងគ្រោះក៏បានយកក្រមាទៅចង.ក ភ្ជាប់ជាមួយនឹងធ្នឹមផ្ទះបាយ បណ្ដាលឲ្យស្លាប់តែម្ដង៕

មតិយោបល់