ព័ត៌មានជាតិ

មួយថៃ មួយខ្មែរ ជាបងប្អូនសាច់ថ្លៃនឹងគ្នា ទាស់ពាក្យសម្តីកាប់គ្នាប្រ៉ាវផ្អើលសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន

បាត់ដំបង: មានករណីហិង្សាមួយបានកើតឡើង រវាងជនជាតិថៃ បានកាប់ទៅលើបុរសជនជាតិខ្មែរ ដោយសារតែទំនាស់ពាក្យសម្តី ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនសង្ស័យខាងលើមានឈ្មោះ សាក់ផាំង កុំផៃ អាយុ៤២ឆ្នាំ ជនជាតិថៃ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ហេង គឹមហួរ អាយុ២៧ឆ្នាំ ជនជាតិខ្មែរបណ្តាលឲ្យរបួស។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់