Post News Media ព័ត៌មានជាតិ ​សង្ស័យស្រវឹង...

​សង្ស័យស្រវឹង បើករថយន្តស៊េរីទំនើបឡង់គ្រីស័រ ស្លាក​លេខ​ភ្នំពេញ2AA-6878 ដេកលក់ក្នុងរថយន្ត​…

ភ្នំពេញ: ​​កាលពី​វេលា​ម៉ោង​ជាង៥​​ល្ងាច ​ថ្ងៃ​ទី០​៣ ខែធ្នូ ឆ្នាំ​២០១៨ មានករណីបុរសម្នាក់វ័យជាង៤០​ឆ្នាំ​ម្នាក់ សង្ស័យស្រវឹងស្រាដេកលក់នៅក្នុងរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ2AA-6878 បង្កឲ្យមានការភ្ញាក់ផ្អើលនិងកកស្ទះចរាចរណ៍ នៅ​ចំណុច​ភ្លើងស្តុប​បូកគោ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​។​

បន្ទាប់មក សមត្ថកិច្ច​ក៏បាន​ដើរទៅ​មើល​​ឃើញ​បុរស​ជា​អ្នកបើកបរ​ដេក​លក់ ក៏​គោះ​កញ្ចក់​ទ្វារ និង ដាស់​យ៉ាងណា​ក៏​មិន​ព្រម​ភ្ញាក់​ដឹងខ្លួន​ដែរ ទើប​សមត្ថកិច្ចសម្រេច​គ្នា​រុញ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង ដើម្បី​កុំឲ្យមានការ​កកស្ទះ​ចរាចរ​ណ៍​៕

Loading...