ព័ត៌មានជាតិ

ស្ត្រីម្នាក់ខឹងប្តីធ្វើបាប លោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សចាស់ សំណាងជួយសង្គ្រោះទាន់

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានស្ត្រីម្នាក់ បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សចាស់ ដោយសារខឹងប្តីធ្វើបាបខ្លាំងពេក។

ហេតុការណ៍នេះកើតឡើងនៅ១និង១០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា​ពេលនេះស្ត្រីខាងលើបានរួចផុតពីគ្រោះថ្នាក់ហើយ ដោយមានការជួយសង្គ្រោះទាន់ពីអ្នកនេសាទនិងប៉ូលិសជើងទឹក៕

មតិយោបល់