ព័ត៌មានជាតិ

​ជនជាតិចិនបើករថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវបុរសម្នាក់ជិះម៉ូតូបុក រងរបួសធ្ងន់!

កណ្តាល: នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មាន​ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់​បុរសម្នាក់ នៅលើផ្លូវជាតិលេខ​៣ គីឡូម៉ែត្រលេខ ២៤-២៥ ភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូ ១គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AL-1187 បើកបរដោយឈ្មោះ ឡាក់ ធា (ហៅកាំង)ភេទប្រុស ជិះម្នាក់ឯងបើកបរក្នុងទិសដៅពីត្បូងមកជើង(ពីតាកែវមកភ្នំពេញ)ពេលមកដល់កន្លែងកើតហេតុខាងលើ បានបុកនឹងរថយន្ត​១គ្រឿងម៉ាក Tacoma ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8519 បើកបរដោយឈ្មោះ Liu shi quan (លាវ ស៉ី ឈ័ន)ជនជាតិ ចិន បើកបរក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ)ហើយបត់ឆ្វេងឆ្លងផ្លូវ ត្រូវចំចង្កៀងមុខខាងស្ដាំ បណ្ដាលឲ្យរបួសធ្ងន់អ្នកបើកម៉ូតូត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ។

​តាមការសន្និដ្ឋាន ករណីនេះបង្កឡើងដោយរថយន្ត បើកបរមានការធ្វេសប្រហែស ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់ដល់អ្នកដទៃ។
​ចំពោះអ្នកបើកបររថយន្ត រួមនឹងវត្ថុតាងដែលពាក់ព័ន្ធករណីខាងលើកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្ន៕

មតិយោបល់