ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនជនជាតិចិន៥នាក់ នៅខណ្ឌចំការមន

ភ្នំពេញ: កាលពីវេលាម៉ោង១០ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរ:សេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចម្ការមន មានការដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក គឹម ឆេងប៊ុន ក្រឡា បញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិបរទេស ស្ថិតនៅផ្ទះលេខE9-E10 ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាលទ្ធផលពិនិត្យឃើញ៖ ជនបរទេស សរុបចំនួន១៧នាក់ (ស្រី៣នាក់) មាន៣សញ្ជាតិ៖
-ជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ ប្រុស ប្រើប្រាស់Visa EG
-ជនជាតិវៀតណាម ចំនួន០១នាក់ ប្រុស ប្រើប្រាស់Visa ET
-ជនជាតិចិន ចំនួន១៥នាក់ (ស្រី០៣នាក់) មានលិខិតឆ្លងដែន១០ក្បាល និងបណ្ណ័ការងារ០៥ក្បាល។

ក្រោយពីធ្វើការពិនិត្យរួចសមត្ថកិច្ចបានឃាត់ខ្លួន ជនជាតិចិន ចំនួន០៥នាក់ (ស្រី០៣នាក់) គ្មានលិខិតឆ្លងដែន ជាប់នឹងខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់