ព័ត៌មានជាតិ

ជុងមិនភ្លេចកុក! រត់គេចខ្លួនជាង១០ឆ្នាំ ចុងក្រោយជាប់ខ្នោះដដែល!

កំពង់ស្ពឺ:​ មុខសញ្ញា​បង្ករបួសស្នាមដោយចេតនា​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ «បង្ករបួសស្នាមដោយចេតនា​» ប្រព្រឹត្ត​កា​ល​ ពី​ថៃ្ងទី២៧​ ខែមករា​ ឆ្នាំ​២០០៨​ នៅភូមិផ្សារចា​ស់​ សង្កាត់​ស្វាយ​ក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ ក្រោយប្រព្រឹត្ដបទល្មើសជនសង្ស័យ​ឈ្មោះ​ ប៊ុន​ ចាន់​សោភ័ណ្ឌ​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ ទីលំ​នៅ​ភូមិ​ព្រះខែ​ ឃុំកាហែង​ ស្រុកសំរោងទង​ ខេត្តកំព​ង់ស្ពឺ​ បានគេ​ចខ្លួនរហូ​ត។​ ​លុះដល់ថ្ងៃ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ ត្រូវ​បានកម្លាំងនគរបា​លក្រុងច្បារមនធ្វើការឃា​ត់ខ្លួនបា​ននៅចំណុចភូមិផ្សារចាស់​ សង្កាត់​ស្វាយ​ក្រវ៉ាន់​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ នៅវេ​លាម៉ោង​ ៩យប់ តាមការបញ្ជាក់មុខសញ្ញានេះក្រោយគេច​ខ្លួនគឺបានធ្វើចំណាកស្រុកចេញ​-ចូលក្រៅភូមិសាស្រ្ដ​ ​។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធនិង​ករណីខាង​លើ​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រុង​ច្បារមន​ធ្វើ​ការ​បញ្ជូន​ទៅកាន់ការិយាល័យជំនាញ​ខេត្ត​ ដើម្បីចាត់ការតា​មនីតិវិធី​ច្បាប់​៕

មតិយោបល់