ព័ត៌មានជាតិ

រថយន្តBMW ស្លាកលេខ ភ្នំពេញ 2U-0026 ពន្លះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ ខ្ទេចរថយន្ត

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាបើកម៉ាកBMW មួយគ្រឿង បោះពួយទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តរងរបួសដៃជើងតិចតួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-0026 ធ្វើដំណើរទិសដៅពីកើតទៅលិចបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហតុខាងលើបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តរងរបួសដៃជើងតិចតួច។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់