Post News Media ព័ត៌មានជាតិ ក្មេងអាយុ១ខួប...

ក្មេងអាយុ១ខួបម្នាក់ លង់ទឹកស្លាប់ ដោយសារការធ្វេសប្រហែសរបស់ម្តាយ..

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានក្មេងអាយុ១ខួបម្នាក់ បានទឹកផែស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលទៅលេងមុខផែជាមួយម្តាយ ហើយម្តាយរវល់ការងារមិនបានមើលកូន។

ករណីនេះបង្កការភ្ញាក់ផ្អើលនៅម៉ោងល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បច្ចុប្បន្នសពក្មេងប្រុសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...