Post News Media ព័ត៌មានជាតិ ជិះម៉ូតូលឿនពេ...

ជិះម៉ូតូលឿនពេក ជ្រុលទៅបុករថយន្តត្រង់ចំណុចស្តុបបែកជាបួន រងរបួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូសង់០១៧ មួយគ្រឿង ក្នុងល្បឿនលឿនដល់ចំណុចស្តុបបែកជាបួនជ្រុលចង្កូតទៅបុរថយន្តហាយឡែនឌ័របើកបរដោយប្រុសស្រី២នាក់ចំទ្វារខាងមុខផ្នែកខាងឆ្វេងបណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសន្ធរម៉ុក តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8594 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3731 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីកើតទៅលិចចំទ្វារខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់បន្ទាប់មកត្រូវបានរថយន្តគ្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...