ព័ត៌មានជាតិ

សាហាវណាស់! អគ្គិភ័យឆេះផ្ទះក្នុងបុរីចំការមន ជាប់ប្តីនៅខាងក្នុងស្លាប់ក្រោយបញ្ជូនទៅពេទ្យ និងប្រពន្ធរបួសធ្ងន់

ភ្នំពេញ: ផ្ទះបុរីមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២ និង ១០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងបុរីចម្ការមន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្នុងករណីអគ្គិភ័យនេះមានអ្នករងរបួសប្រុសម្នាក់ ស្រីម្នាក់ ត្រូវជាប្តីប្រពន្ធយ៉ាងធ្ងន់ធ្ងរ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញផ្ទះលេខ G17 មានផ្សែងហុយចេញពីក្នុងផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិតខាងក៏នាំគ្នាយកបំពង់មកបាញ់អស់ចំនួន ៨បំពង់តែនៅមិនទាន់ រលត់ក៏បានទំនាក់ទំនង សមត្ថកិច្ចចុះមកអន្តគមន៍និងហៅទៅរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុនេះចំនួន ៨គ្រឿងគឺបានបាញ់អស់ ៣គ្រឿងរលត់ទៅវិញប្រើរយ:ពេលជាង ១ម៉ោង។ ខណ:ពេលនោះគឺមានអ្នករងរបួសស្រីម្នាក់ ដែលត្រូវជាប្រពន្ធត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះភ្លាមៗផងដែរ ។ និងប្រុសម្នាក់ ទៀតត្រូវជាប្តីនៅមិនទាន់ឃើញ ពេលសមត្ថកិច្ចកំពង់បាញ់និងរុករកជាន់ទី១ និងជាន់ទី៣តែមិនឃើញជាន់ទីពីរ ត្រូវបានចាក់សោរពីខាងក្នុង។ ពេលដែលសមត្ថកិច្ចកំពុងតែបាញ់ទឹកនិងរុករក ក៏ស្រាប់តែឃើញជនរងគ្រោះគាត់បើកទ្វារចេញ មកខាងមុខនៅជាន់ទី២ ដោយខ្លួន មានការរងរបួសរលាត់ស្បែកឆេះរោលខ្មៅ ហើយពេលនោះគាត់ក៏ស្រែកឲ្យគេជួយ ស្រាប់តែគាត់លោតទម្លាក់ខ្លួនមកជាន់ខាងក្រោមបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចខាងពន្លត់អគ្គីភ័យបានដាក់ជណ្ដើរឡើងដើម្បីជួយសង្គ្រោះគាត់ដែរតែគាត់បានលោតចុះមកមុន ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយសាររងរបួសធ្ងន់ លោកគ្រូពេទ្យជួយសង្រ្គោះមិនទាន់បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មទៅហើយ។ សាកសពត្រូវបានសាច់ញាតិដឹកយកទៅដំកល់នៅវត្តសារ៉ាវត្តី ក្នុងខណ្ឌឫស្សីកែវ។

ចំណែកឯការខូចខាតនៅក្នុងផ្ទះ ឆេះសម្ភារះ ស្ទើរតែទាំងស្រុង។ តាមសម្តីក្មួយម្ចាស់ផ្ទះបានប្រាប់ដឹងថាមូលហេតុបង្កឲ្យមានការឆេះនេះឡើងគឺមកពីឆ្លងចរន្តអគ្គីសនី៕

មតិយោបល់