ព័ត៌មានជាតិ

ម្ដាយឪពុកទប់ទឹកភ្នែកមិនបាន ព្រឹកទ្បើងឃើញសពកូនអណ្ដែតទឹកស្ទឹង…

បាត់ដំបង: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីក្មេងប្រុសម្នាក់ លង់ទឹកស្លាប់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅស្ទឹងសង្កែ ក្រុង/ខេត្តបាត់ដំបង ទើបតែរកឃើញសពនៅព្រឹកមិញនេះ។

ក្មេងប្រុសរងគ្រោះមានអាយុ ៣ឆ្នាំ បាន
បាត់ដំណឹងពីផ្ទះ នាំឲ្យក្រុមគ្រួសារដើររកទាំងយប់ តែរកមិនឃើញ​ លុះព្រឹកឡើងម្ដាយស្ទើរស្ទះ ដើមទ្រូង ពេលឃើញសពកូនអណ្ដែតទឹកស្ទឹងសង្កែ។​

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យសព រួចក៏ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់