Post News Media ព័ត៌មានជាតិ សិស្សសាលាស្រី...

សិស្សសាលាស្រីម្នាក់ ត្រូវគេដាក់ថ្នាំ យកទៅរំលោភក្នុងផ្ទះសំណាក់ រហូតមានផ្ទៃពោះជាង ៤ខែ ទើបបែកការណ៍

បន្ទាយមានជ័យ: នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១១ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាប ករណីរំលោភសេពសន្ថវ: និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ប្រព្រឹត្តកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះសំណាក់សំណាងលាភ ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ រន វីរ៉ា ភេទ ប្រុស អាយុប្រហែល ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅផ្ទះលេខ៩៨ ផ្លូវលេខ២២ បុរីពិភពថ្មី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរត់គេចខ្លួន មកស្នាក់នៅជាមួយមិត្តភ័ក្ត នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមការបំភ្លឺរបស់ម្តាយជនរងគ្រោះ នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ បានឲ្យដឹងថា គាត់បានរកឃើញលិខិតបណ្តាំមួយសន្លឹក របស់កូនស្រី ឈ្មោះ ជ.យ.ល អាយុ ១៧ឆ្នាំ មុខរបរ សិស្ស ដោយសរសេរថា (កូនមានកំហុសធ្ងន់ណាស់ចំពោះម៉ាក់ កូនសុំលាម៉ាក់ទៅឆ្ងាយហើយ សូមកើតជាតិណាៗ ក្លាយជាកូនម៉ាក់ម្តងទៀត) រួចគាត់ក៏សួរទៅកូនស្រី ដោយកូនរបស់គាត់ បានឆ្លើយថា នាងត្រូវបានបុរសម្នាក់ឈ្មោះ រន វីរ៉ា អាយុប្រហែល ២១ឆ្នាំ ដាក់ថ្នាំសណ្តំយកទៅរំលោភ នៅក្នុងបន្ទប់ផ្ទះសំណាក់ បច្ចុប្បន្នក្មេងស្រីរងគ្រោះ មានផ្ទៃពោះ ០៤ខែ ២១ថ្ងៃហើយ ។​

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំឯកសារប្រគល់ទៅកម្លាំងជំនាញការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Loading...