ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងពន្លះគ្នា បណ្ដាលឲ្យរបួសមនុស្ស ២នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៦ និង៥៥នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរបួសមនុស្ស ២នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ ១I-៦៩១៨ អ្នកបើកបរឈ្មោះ យី សុភាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិរំលោងប្រភ្លះ សង្កាតសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកជាមួយ ម៉ូតូ០១គ្រឿង ម៉ាកស្សូមើអ៊ិច ពណ៌ខ្មៅលាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ ១HF-៦២៩២ អ្នកបើកឈ្មោះ luo Ting ភេទប្រុស អាយុ៥១ឆ្នាំ ជាជនជាតិចិន ស្នាក់នៅរោងចក្រដូប្រូ ភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឲ្យរងរបួស ស្រាលភាគីទាំងសងខាង ដោយទាំងពីរនាក់ ត្រូវបានបញ្ជូនទៅព្យាបាលរបួស នៅពេទ្យសម្ភពសុខណា ខូចខាតម៉ូតូ២គ្រឿង កម្រិតស្រាល។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់