ព័ត៌មានជាតិ

អាណិតណាស់! ឪពុករវល់លក់ត្រីក្រោយត្រឡប់ពីនេសាទ កូន​ធ្លាក់ទឹកលង់ស្លាប់!

កោះកុង: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងធ្លាក់ទឹកលង់ស្លាប់ នៅចំណុចផែទិញផលនេសាទ របស់ឈ្មោះ តាំងកេ ស្ថិតក្នុង ភូមិ-ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង​។

តាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ ឪពុកឈ្មោះ ញ៉ាញ់ វ័យ អាយុ ៣៨ ឆ្នាំ មុខរបរនេសាទ បានឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ ញ៉ាញ់ ដាវិន ភេទប្រុស អាយុ​៤ ឆ្នាំ នៅពេលដែលគាត់ត្រលប់មកពីនេសាទវិញ បានយកត្រីទៅលក់ ពេលនោះកូនរបស់គាត់ក៏នៅអង្គុយលេងទូរស័ព្ទនៅទីនោះដែរ ហើយគាត់រវល់លក់ត្រីទើប មិនបានចាប់អារម្មណ៍ មើលកូន រហូតគាត់លក់ត្រីរួច មិនឃើញកូន គាត់ស្មានថាកូនគាត់ទៅផ្ទះមុន​គាត់ ហើយគាត់ក៏តាមទៅមើល ពេលទៅដល់ផ្ទះមិនឃើញកូន រួចក៏ឆោឡោនាំគ្នារក ស្រាប់តែឃើញកូនរបស់គាត់ធ្លាក់ទឹក លង់ស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពក្មេងរងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់