Post News Media ព័ត៌មានជាតិ សមត្ថកិច្ចបំប...

សមត្ថកិច្ចបំបែកសំណុំរឿង​ជនជាតិចិន​បង្ខាំង ​និងធ្វើទារុណកម្មលើជនជាតិចិនដូចគ្នា នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបំបែកសំណុំរឿងជនជាតិចិន៧នាក់ ដែលចាប់បង្ខាំង និងធ្វើទារុណកម្មជនជាតិចិនដូចគ្នា២នាក់​ដោយខុសច្បាប់ និង​ដកហូតបានកាំភ្លើងខ្លី១ដើម និងវត្ថុតាងមួយចំនួនទៀត នៅចំណុចក្រុម៤២ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។

​បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ ត្រូវបាន​ការិយាល័យជំនាញបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...