ព័ត៌មានជាតិ

ព្រឹត្តិការណ៍ Metfone Night Race 2018! រត់កម្សាន្តសប្បាយជាមួយនឹងភ្លើងពណ៌នាពេលរាត្រី

ភ្នំពេញ: នៅថ្ងៃទី២២ ខែធ្នូខាងមុខនេះ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ២០១៨ ដែលមិនធ្លាប់មានពីមុនមកនោះគឺ Metfone Night Race នឹងត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនមិត្តហ្វូន។ កញ្ចប់ KIT ច្រើនជាង ១០,០០០កញ្ចប់ត្រូវបានរៀបចំសម្រាប់រត់ប្រណាំងដែលមានរួមមានដូចជា ដងពន្លឺ អាវយឺត វ៉ែនតាពន្លឺ បូរពន្លឺ កងពន្លឺពាក់ក អមជាមួយនឹងការប្រគំតន្រ្តីដែលចូលរួមពីកំពូលតារាល្បីៗជាច្រើនដូចជា លោកព្រាប សុវត្ថិ ខេមរ: សិរីមន្ត ពេជ្រ សោភា សុខ ស្រីនាង DJ Maily និងតារាល្បីៗជាច្រើនរូបទៀត។

ព្រឹត្តិការណ៍នេះគឺជាការរៀបចំបន្តឡើងពីព្រឹត្តិការណ៍ប្រណាំងពណ៌ Color Race ដ៏ធំសម្បើមមួយកាលពីឆ្នាំ ២០១៥ ដែលមានអ្នកចូលរួមជិត ៥០,០០០ នាក់ដែលអ្នកចូលរួមម្នាក់ៗសឹងតែមិនអាចបំភ្លេចបានជាមួយនឹងអនុស្សាវរីយ៍ និងការចែករំលែកព័ត៌មានពីកម្មវិធីនេះនៅលើបណ្តាញសង្គមយ៉ាងច្រើន។

ក្នុងឱកាសគម្រប់ខួប១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនបាននាំមកនូវព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបថ្មីមួយទៀតគឺកម្មវិធី Metfone Night Race 2018 ដែលនឹងត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ Metfone Night Race គឺជាការរត់ប្រណាំងចម្ងាយធម្មតា ១,៥ គីឡូម៉ែតរបស់មិត្តហ្វូន ដែលជាបទពិសោធថ្មីមួយពោរពេញទៅដោយភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់គ្នាដែលចូលចិត្តស្វែងរកការកម្សាន្តនិងភាពរីករាយនៃការរត់ប្រណាំងធម្មតា។ ជាមួយនឹងផ្លូវក្នុងកីឡាដ្ឋានជាតិអូឡាំពិកដ៏ស្រស់ស្អាត អ្នកចូលរួមអាចដើរ ឬរត់ដោយសេរី នៅតាមដងផ្លូវដែលមានសញ្ញាតាំងបង្ហាញ បង្គោលឥន្ធនូ ស្នោអ័ព្ទ ការបាញ់ក្រដាស និងការកម្សាន្តផ្សេងៗទៀត ទាំងនេះគឺជាសកម្មភាពនៃភាពសប្បាយរីករាយ ១០០% ពិតៗក្នុងការកម្សាន្តជាមួយនឹងការថតរូប។

ការរត់ប្រណាំងនេះគឺមិនត្រូវបានបញ្ចប់នោះទេនៅពេលដែលអ្នកចូលរួមរត់ទៅដល់បន្ទាត់ទី។ លោកអ្នកនឹងមានការភ្ញាក់ផ្អើល និងរំភើបជាមួយនឹងការសំដែងដោយតារាចម្រៀងដ៏ល្បីៗប្រចាំប្រទេសកម្ពុជា និងឌីជេលំដាប់អន្តរជាតិដែលចាំស្វាគមន៍លោកអ្នកទាំងអស់គ្នា។ ហើយនឹងមានសកម្មភាព និងការសម្ដែងជាច្រើនផ្សេងៗទៀតដើម្បីឲ្យលោកអ្នកដែលបានចូលរួមកាន់តែមានភាពសប្បាយរីករាយបន្ថែមទៀតនៅក្នុងពេលរាត្រីនៃការរត់ប្រណាំងនោះ។

ថ្មីនេះៗ Trailer នៃកម្មវិធី Metfone Night Race 2018 បានផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យព្រមទាំងចែករំលែកយ៉ាងច្រើនកុះករជាមួយនឹងការទន្ទឹងរងចាំឲ្យកម្មវិធីមកដល់ឆាប់ៗ។ អតិថិជនមិត្តហ្វូនទាំងអស់អាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ ដោយគ្រាន់តែធើ្វតាមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងកម្មវិធីនេះសូមចូលទៅកាន់ http://nightrace.metfone.com.kh/Index.do ឬតាមដានទំព័រហ្វេសប៊ុករបស់ Metfone៕

មតិយោបល់