ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណីនៅស្រុកព្រៃនប់ ស្លាប់ម្នាក់និងរងរបួស៣នាក់!

ព្រះសីហនុ: កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍២ករណី ដែលបណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់និង៣នាក់រងរបួស។

​-ករណីទី១៖ ​គ្រោះថ្នាក់ចរាចណ៍រវាងរថយន្តធុនធំនិងម៉ូតូជិះឌុបគ្នា២នាក់ បើកបរក្នុងទិសដៅបញ្ច្រាសគ្នា នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨៤​-១៨៥ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកបើកបរម៉ូតូឈ្មោះ តែម ភារម្យ អាយុ១៤ឆ្នាំ ជាសិស្សសាលាវិទ្យាល័យហ៊ុនសែនវាលរេញ(របួសធ្ងន់) និងមានអ្នករួមដំណើរម្នាក់ជាកម្មកររោងចក្រមែនអ៊ូ(Man Ou Garment Co, LTE) ឈ្មោះសាន់ ក្តាម ភេទស្រី (ស្លាប់នៅនឹងកន្លែង) ជនរងគ្រោះរស់នៅភូមិសំរ៉ុងលើ ឃុំសំរ៉ុង។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេច ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនិតិវិធីស្រាវជ្រាវ។

-ករណីទី២៖ គ្រោះថ្នាក់ចរាចរណ៍​រវាងរថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ3A-2709 បើកបរ​ពីខេត្តព្រះសីហនុ​ទៅ​ភ្នំពេញ ដោយឈ្មោះ សុខ ហ៊ីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិរោងគោឃុំ/ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក កូរ៉ូឡា ពណ៌​ស ពាក់ស្លាកលេខ ភ្នំពេញ2J-1299 បើកបុកពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡាឈ្មោះ ដារ៉ា ភេទប្រុស ​(សតិមិនល្អ)រងរបួសស្រាល និងអ្នករួមដំណើរឈ្មោះ មម ហ៊ួយ ភេទប្រុស អាយុ៤៥ឆ្នាំ រងរបួសស្រាល។

ក្រោយកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបើកគេចរហូតមកដល់ភូមិសំរុងកណ្តាលឃុំសំរុងស្រុកព្រៃនប់ខេត្តព្រះសីហនុ ទើបកម្លាំងអាវុធហត្ថស្រុកធ្វើការឃាត់រថយន្តនិងអ្នកបើកបរប្រគល់ជូនកម្លាំង នគរបាល ស្រុកព្រៃនប់អនុវត្តន៍បន្ត៕ ​

មតិយោបល់