ព័ត៌មានជាតិ

ចាប់យ៉ាងណាក៏មិនអស់! ឃាត់ខ្លួនកម្មករឡឥដ្ឋ៥ខ្នងចំនួន២នាក់ ដកហូតថ្នាំញៀន២៧កញ្ចប់

ភ្នំពេញ: ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន២៧កញ្ចប់ ត្រូវបាននគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ឃាត់ខ្លួនដកហូតបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះ ទី១ឈ្មោះ មាញ រតនា ហៅ រាត្រី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ(ឡឥដ្ឋ៥ខ្នង)ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ(ជួញដូរ) និងទី២ឈ្មោះ សឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅឡឥដ្ឋ៥ខ្នង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក មុខរបរកម្មករឡឥដ្ឋ (ប្រើប្រាស់)។ ដកហូតមានក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ ឧបករសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួននិងលុយរៀល ៤៥,០០០រៀល។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

មតិយោបល់