ព័ត៌មានជាតិ

ស្នេហាស្មោះស្ម័គ្រតែគ្រួសារអូនជំទាស់!.. សង្សារ១គូនាំគ្នាលេបថ្នាំកណ្តុរសម្លាប់ខ្លួន តែមិនស្លាប់រត់មកឲ្យគ្រូពេទ្យជួយ..

កោះកុង: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំអមួយបានកើតឡើង ខណ:ដែលមានសង្សារ១គូ បានបបួលគ្នាលេបថ្នាំកណ្តុរក្នុងបំណងសម្លាប់ខ្លួ​ន ព្រោះតែស្នេហានេះមានការជំទាស់ពីគ្រួសារខាងស្រី សំណាងណាស់ដែលមិនស្លាប់តែពួកគេទាំង២នាក់ បាននាំគ្នាមកមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យជួយសង្គ្រោះ។

ករណីនេះកើតឡើងនៅម៉ោង៨យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សូមបញ្ជាក់ថា ភាគីខាងប្រុសមានអាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ។ ចំណែកភាគីខាងស្រីមានអាយុ២៣ឆ្នាំ មុខរបរលក់បន្លែ ហើយពេលនេះបានរួចផុតពីគ្រោះថ្នាក់ហើយ៕​

មតិយោបល់