Post News Media ព័ត៌មានជាតិ មកស្គាល់មុខក្...

មកស្គាល់មុខក្រុមបងធំ ដេញវាយគ្នាផ្អើលពេញផ្លូវ ប្រចាំខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបានកើតឡើង ខណ:ដែលមានក្មេងទំនើង បានដេញវាយគ្នាយ៉ាងអាណាធិបតេយ្យតាមទីសាធារណ: ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបបានចំនួន ៦នាក់ ដកហូតបានម៉ូតូ​ ២​គ្រឿង ពូថៅ​១និងដាវចំនួន​១​ផងដែរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ​កាស៊ីណូ​សា​ង៉ាំ​រី​ស៊​ត​ ​ភូមិ​ជាំ​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​។​

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Loading...