Post News Media ព័ត៌មានជាតិ ​យុវជនម្នាក់ ...

​យុវជនម្នាក់ បើករថយន្តស៊េរីទំនើប កិនបុរសជាកម្មករលាងរថយន្តម្នាក់ រងរបួសធ្ងន់!

ភ្នំពេញ: កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបបើកកិនបុរសម្នាក់ជា
កម្មករលាងរថយន្ត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត នៅមុខហាងលក់សំបកកង់ សាន្ត បូព៌ា តាមបណ្តោយផ្លូវ៨៤ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះ​មានឈ្មោះ អន់ សី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជា កម្មករលាងរថយន្ត ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើតនៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។

យុវជនដែលបើករថយន្តបង្កមានឈ្មោះ អោប ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជុសជួលរថយន្ត បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ គ្មានស្លាក​​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងឃាត់ខ្លួនជនបង្ក និងបាន​វាស់វែង រួចយកទៅរក្សាទុកបណ្តោះអាសន្ន នៅស្នងការនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ៕

Loading...