ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ម៉ូតូ​និងរថយន្ត បើកបញ្រ្ចាសទិស​នៅរង្វង់មូលជុំវិញវិមានឯករាជ្យ!

ភ្នំពេញ: យោងតាមផេករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង​៧យប់ ដល់ម៉ោង៨យប់ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

​ជាលទ្ធផល៖
បានធ្វើការឃាត់យានយន្តសរុបចំនួន ០៨ គ្រឿង ។
រួមមាន:
១- ម៉ូតូចំនួន ០៣ គ្រឿង ។
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០៣
គ្រឿង ។
៣- រថយន្តចំនួន ០២ គ្រឿង។

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់