ព័ត៌មានជាតិ

​បង្រ្កាប​មុខសញ្ញា​ចោរលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនMetfone​ម្នាក់ បន្ដ​ឆែកឆេរនៅផ្ទះរកឃើញម៉ូតូ​មិនប្រក្រតី២គ្រឿង​បន្ថែម​ទៀត

កំពង់​ស្ពឺ: ​ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​ករណី​គាស់​ ផ្ទះ​លួចម៉ូតូ​ម្នាក់​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ កាលពី​យប់​ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២​០១៨ វេលាម៉ោង ១រំលងអធ្រាត្រ​ នៅចំណុច​ផ្ទះជួលរបស់ក្រុមហ៊ុនMetfone​ យកម៉ូតូបាន​១​គ្រឿង ម៉ាកឌ្រីម​ សេ១២៥​ សេរី​២០១៥​ ​ស្លាកលេ​ខ​ តាកែវ 1L-0305 មានម្ចាស់ឈ្មោះ ភី ឡាងឌី ភេទ​ប្រុស​ អាយុ ២៤ឆ្នាំ នៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ​ ស្រុក​គងពិសី​ ជាបុគ្គលិក​ក្រុមហ៊ុន​ ករណីនេះ ជាក់ស្តែង​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆឹង បូ ភេទប្រុស អាយុ៣៤នាក់ ទីលំនៅភូមិនរាយ ឃុំនិទាន​ ស្រុក​បរសេដ្ឋ មុខរបរ​ មិនពិតប្រាកដ។

យោង​តាម​​ចម្លើយ​ និងបានការអនុញ្ញាតពីលោក​ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ មានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា​ អយ្យការ​អមសាលាដំបូងខេត្ដ​កំពង់​ស្ពឺ​ ​នៅ​ម៉ោង ៧និង១៥នាទី កម្លាំង​នគរបាល​របស់អធិការដ្ឋានស្រុកបរសេដ្ឋ បន្តធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យជាមុខសញ្ញាគាស់ផ្ទះរកឃើញម៉ូតូមិនប្រក្រតីចំនួន២គ្រឿង​ ម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ 1CE-2534 និងម៉ាកឃ្លីក ពាក់ស្លាកលេខ ស្វាយរៀង1K-4553។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​រួមជាមួយនិង​វត្ថុតាង​ ស្រុក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​មក​ការិយាល័យជំនា​ញព្រហ្មទណ្ឌខេត្ដ​ ដើម្បីចាត់ការតា​មនីតិវិធីច្បាប់៕

មតិយោបល់