ព័ត៌មានជាតិ

រថយន្តMercedes ស្លាកលេខ ភ្នំពេញ 2E-0517 បុករ៉ឺម៉កគោយន្តកន្ត្រៃ ស្លាប់ស្ត្រីម្នាក់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបានបុករ៉ឺម៉កគោយន្តកន្ត្រៃ បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងបុរសជាប្តីហើយនិងកូនរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១៤-១១៥ ភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តMercedes ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E-0517 បើកបរដោយឈ្មោះ ខា សុភាព ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រែកតាបូក ឃុំព្រែកតាបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (គេចខ្លួន) មានអ្នករួមដំណើរជាមួយចំនួន៥នាក់ ជាក្រុមគ្រួសារអ្នកបើកបររថយន្ត បានបើកក្នុងល្បឿនលឿនទៅបុករគោយន្ដកន្ត្រៃក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ដែលកំពុងបើកបរដោយឈ្មោះ ស៊ិន វ៉ាដែន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (របួសស្រាល) និងអ្នករួមដំណើរជាមួយចំនួន២នាក់ត្រូវជា ឪពុក និងម្តាយ៖
១-ឈ្មោះ ចិន.ជួន អាយុ៥៦ឆ្នាំ ជាឪពុក(របួសស្រាល)។
២-ឈ្មោះ វ៉ាន់ យ៉េង អាយុ៥៣ឆ្នាំ ជាម្តាយ(ស្លាប់នៅមន្ទីរបង្អែកបារាយណ៍ សន្ទុក)។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកវត្ថុតាងខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់