ព័ត៌មានជាតិ

បុរសម្នាក់ដោតម៉ូទ័របូមទឹកលាងសម្អាតរោងចិញ្ចឹមមាន់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់..

កណ្តាល: លោកអធិការស្រុកអង្គស្នួល បានប្រាប់Post News ថា មានករណី‌ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃ‌ទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងរោងមាន់របស់ខ្លួន ស្ថិតនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ផន ផាន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរចិញ្ចឹមមាន់ ស្ថិតនៅភូមិខ្នារ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រពន្ធ មានកូន៣នាក់ ស្រីម្នាក់ និងប្រុស២នាក់។

តាមការសួរបំភ្លឺរបស់ប្រពន្ធបានឲ្យដឹងថា ប្តីរបស់គាត់នឹងគាត់នឹងក្មួយបាននាំគ្នាសំអាតរោងមាន់ ប្តីគាត់ក៏ទៅដោត
ម៉ូទ័របូមទឹកឲ្យគាត់នឹងក្មួយគាត់ដើម្បីបាញ់លាងរោងមាន់ ស្រាប់តែឃើញប្តីគាត់មិនងើបចេញពីកន្លែងនោះ គាត់ក៏ស្រែកហៅថាម៉េចហើយឯង ពេលនោះគាត់នឹងក្មួយគាត់នៅតែលាងរោងមាន់បន្តទៀត ហើយក្រឡេកមកមើលប្តីគាត់នៅតែអង្គុយនៅទីនោះដ៏ដែល ពេលនោះគាត់ដើរទៅរកប្តីស្រែកសួរថាម៉េចហើយឯង នៅតែមិនឆ្លើយគាត់ក៏ទាញប្តីគាត់ស្រាប់តែឃើញឆក់ខ្សែរភ្លើងស្លាប់បាត់ទៅហើយ គាត់ក៏ហៅបងប្អូនទៅយកមកផ្ទះ ។

ក្រោយមកសមត្ថកិច្ចនគរបាល ផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ឋ បងប្អូន បានធ្វើការពិនិត្យ លើជនរងគ្រោះមាន ដើមទ្រូង ខាងស្តាំមានស្នាមរបកស្បែក និងប្រអប់ដៃខាងស្តាំមានរបកស្បែក និងកំភួនដៃខាងឆ្វេងមានរបកស្បែក ហើយសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់