Post News Media ព័ត៌មានជាតិ នគរបាលខណ្ឌទួល...

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក ដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះនិងរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូមួយគ្រឿងឆ្លងកាត់គោលដៅ ដកហូតបានថ្នាំញៀន១កញ្ចប់តូច និងម៉ូតូ១គ្រឿង កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨
ស្ថិតតាមតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ជនសង្ស័យទី១មានឈ្មោះ ធា រ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុរបរកម្មករសំណង់។ ទី២មានឈ្មោះ ផន ផល្លី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មករសំណង់អ្នកទាំង២ស្នាក់នៅបូរីសន្តិភាព២ខណ្ឌពោធិ៍សែនជ័យ។ ទី៣មានឈ្មោះ កែម សាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តក្រចេះ ជិះម៉ូតូមួយគ្រឿងម៉ាកZoomer-X ពណ៌សលាយលឿង ពាក់ស្លាកលេខ កំពង់ចាម 1S-9733។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

Loading...