ព័ត៌មានជាតិ

ស្រវឹងស្រាធ្លាក់ភ្នែក បើកបុកគេពីក្រោយហើយចង់ទារសំណងទៀត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកបើករថយន្តឡិចស៊ីសមួយគ្រឿង បោះពួយទៅបុករថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង ចំពីក្រោយហើយចង់ទារសំណងទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅជាប់រង្វង់មូលគួចកាណុង តាមបណ្តោយផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពពីបុរសម្នាក់ជា អ្នកបើកបររថយន្តរងគ្រោះបានឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នា៥នាក់បើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ចំណុះ២តោនកន្លះក្បាលពណ៌ស ពាក់ស្លាកលេខ ក6721ភព3 បើកបរតាមបណ្តោយផ្លូវ៤១ ទិសដៅពីកើតទៅលិច លុះបើកមកដល់ផ្លូវទំនប់៧០ចំណុច កើតហេតុខាងលើក៏មានរថយន្តឡិចស៊ីសRX-330 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-8576 បើកបរដោយបុរសស្រវឹងស្រាម្នាក់ បើកមកពីក្រោយបានជ្រុលចង្កូត បុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តឡិចស៊ីសខូចខាតផ្នែកខាងមុខខាងស្តាំយ៉ាងដំណំ។ ចំណែករថយន្តហ៊ីយ៉ាន់ដាយមិនមានការខូចខាតនោះទេ បន្ទាប់មកម្ចាស់រថយន្តបង្កចង់ឲ្យទារសំណងទៅវិញ។

ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងចចារគ្នា ដោយភាគីរថយន្តឡិចស៊ីសដឹងថាខ្លួនខុសឈប់ទារសំណង ហើយបានឡើងបើករថយន្តយ៉ាងលឿនចេញពីកន្លែងកើតហេតុបាត់។ ចំណែកខាងរថយន្តហ៊ីយ៉ាន់ដាយមិនបានទាសំណងនោះទេ ដោយសាររថយន្តរបស់គាត់មិនមានការខូចខាត ហើយក៏បានឡើងបើករថយន្តបន្តទៅមុខបាត់ដែរ៕

មតិយោបល់