Post News Media ព័ត៌មានជាតិ ភ្ញាក់ឲ្យព្រឺ...

ភ្ញាក់ឲ្យព្រឺត! ប្រទះឃើញសពបុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅនឹងដើមស្វាយ

កំពង់ស្ពឺ: ករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅនឹងដើមស្វាយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះឈ្មោះ អ៊ុំ សយ ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ដោយបានធ្វើកោសល្យវិច័យសព ពុំឃើញមានអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...