Post News Media ព័ត៌មានជាតិ ប្រធានមន្ទីរស...

ប្រធានមន្ទីរសុខាភិបាល​ខេត្តព្រះសីហនុ​ បើករថយន្តRANGER ស្លាកលេខរដ្ឋ.0438បុកម៉ូតូ ​របួសធ្ងន់យុវជនម្នាក់!

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ​១៦០-១៦១ នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ​មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលយុវជនម្នាក់រងរបួសធ្ងន់។

​​រថយន្តបង្កម៉ាក RANGER ពណ៌ស ពាក់ស្លាកលេខ រដ្ឋ.0438 បើកបរពីកើត​ទៅលិច បើកបរដោយឈ្មោះ អៀម សុខភីនី អាយុ​៥៨​ឆ្នាំ ភេទប្រុស ​មុខរបរ ជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ​ម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង​1A-7379 បើកបរ​ស្របទិសគ្នា ដោយឈ្មោះ រៀម រក្សា អាយុ​១៥​ឆ្នាំ ភេទប្រុស មានលំនៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់​ រងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់​។

ចំពោះករណីនេះ រថយន្ដនិងម៉ូតូបានយក មករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកក្រគរ ជាបណ្តោះអាសន្ន៕

Loading...