ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ ត្រូវប៉ូលិសដេញចាប់តាំងពីខេត្តកំពង់ស្ពឺ ដល់ខេត្តកណ្តាល …

កណ្តាល: សមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋចេញពីភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលមកភូមិសាស្ត្រកណ្តាលអង្គស្នួលខេត្តកណ្តាល ។

ការចាប់ខ្លួននេះបានធ្វើឡើងនៅម៉ោង៤និង១០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ណុច​ភូមិ​ទួល​សាលា ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ​ស៊ូ ច​ន្ទ្រា អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ រស់នៅក្រុង​ច្បា​មន ខេត្តកំពង់ស្ពឺ ​ដកហូត​បាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មសេ​១២៥​ស៊េរី ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​១​គ្រឿង ពាក់​ស្លាក​លេខ​ កំពង់ស្ពឺ 1J-6689 ,មួក​កន្តឹប​ខ្មៅ, ខ្សែដៃ​កាឡៃ​១​ខ្សែ ,កន្ត្រក និងម៉ូតូ​ពណ៌​ខ្មៅ​១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់