Post News Media ព័ត៌មានជាតិ ផ្អើលទៀតហើយ! ...

ផ្អើលទៀតហើយ! លោកអភិបាលខណ្ឌមានជ័យ ត្រូវជនខិលខូចយកឈ្មោះដើររៃអង្គាសប្រាក់តាមផ្ទះ និងតាមផ្សារនានា….

ភ្នំពេញ: មានការភ្ញាក់ផ្អើលទៀតហើយបានកើតឡើងខណ:ដែលលោកអភិបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹង ជាសាធារណ:ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប ពីករណីដែលមានជនខិលខូចយក​ឈ្មោះលោក​​​អភិបាលខណ្ឌមានជ័យ ដើររៃអង្គាសថវិកាតាមផ្ទះ តាមផ្សារនានា ដើម្បីជួយដល់ពិធីបុណ្យខួប និងអភិសេក ចំពោះវិញ្ញាណខ័ន្ធ​ឧបាសក លី ម៉ានេ នៅទី០៦ ខែធ្នូ​ ឆ្នាំ​​២០១៨ នៅគេហដ្ឋាន លោក លី​​​ មុន្នី​ នៅភូមិដើមស្ដៅ​ ឃុំ​សំបូរ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។

ក្នុងនោះដែរ លោកអភិបាលខណ្ឌបានធ្វើការបដិសេធទាំងស្រុង រាល់សកម្មភាពខាងលើ ដោយលោកបានបញ្ជាក់ថា មិន​ដែលស្គាល់​បុគ្គលនេះ​ទេ និងមិន​បានជ្រាប ឬក៏ទទួលនូវសំបុត្របុណ្យ ដែលជូនភ្ជាប់មកជាមួយនេះដែរ។

ក្នុងនោះដែរ ដើម្បីរួមចំណែកក្នុងការអនុវត្ដច្បាប់ និងរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ចំពោះក្រុមគ្រួសារសាច់ញាតិ និងលោកអភិបាល សូមសូមណូមពរដល់លោកអធិការនគរបាលខណ្ឌ​ លោកមេបញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការ លោកប្រធានផ្សារ លោកចៅ​សង្កាត់ទាំងអស់ក្នុងខណ្ឌមានជ័យ សូមទប់ស្កាត់ស្រាវជ្រាវ និងឃាត់ខ្លួនជនខិលខូចខាងលើ យកផ្ដន្ទាទោសតាមច្បាប់៕

Loading...