Post News Media ព័ត៌មានជាតិ អុញនោះ! សមត្ថ...

អុញនោះ! សមត្ថកិច្ចរកឃើញ សណ្តែកខៀវកំប៉ុង តៅហ៊ូ ប៊ឺ ត្រីខកំប៉ុង ចាហ៊ួយដូង(ថាញ់ប៊ិញ) ស្ករគ្រាប់ ទឹកក្រូច ម៉្សៅបំពងស្រួយ នំស្រួយ ខូចគុណភាព!

ព្រៃវែង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រៃវែង ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្ម និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារទានភ្លើង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមា ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារ ចំនួន៧គំរូដូចជា៖ នំបញ្ចុក ប្រហិតសាច់គោ ប្រហិតត្រី ទឹកខ្មេះ គល់ស្លឹកគ្រៃហាន់ និងស្ពៃជ្រក់។

ជាលទ្ធផល មន្ត្រីជំនាញ ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយនៅលើគំរូផលិតផលម្ហូបអាហារនោះទេ។

ក្រៅពីការវិភាគ មន្ត្រីជំនាញក៏បានរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដោយបានធ្វើកំណត់ហេតុដកហូតទំនិញចំនួន ៩ មុខ សរុប ៦៧.៨ គីឡូក្រាម មានដូចជា: ស្ករគ្រាប់ ទឹកក្រូច សណ្តែកខៀវកំប៉ុង តៅហ៊ូ ប៊ឺ ត្រីខកំប៉ុង ម៉្សៅបំពងស្រួយ នំស្រួយ និងចាហ៊ួយដូង(ថាញ់ប៊ិញ) ។

ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូលក៏បានផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យដឹងអំពីសុវត្ថិភាពម្ហូបអាហារ ដោយបានចែក និងបិទផ្ទាំងរូបភាពផ្សព្វផ្សាយផងដែរ៕

Loading...