ព័ត៌មានជាតិ

​ខឹង​​រឿង​គេ​ឌុប​ស្រី​ស្នេហ៍កាត់មុខ ហើយ​​រោទិ៍​ម៉ូតូ​​ឌឺដងដាក់ កាប់រងរបួសធ្ងន់!​

កំពត: សមត្ថកិច្ចឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត​ ខេត្តកំពត។

ជនសង្ស័យ​ទី១ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ ២០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត និងទី២ឈ្មោះ ​ចេ​ន វិត ប្រុស អាយុ ២៣ឆ្នាំ មុខរបរ​ជាង​ជួសជុលម៉ូតូ ស្នាក់នៅ​ភូមិ​ក្រាំង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត។ ចំណែក​ជនដៃដល់​ដែល​គេចខ្លួន​ឈ្មោះ ឈិន ភេទ​ប្រុស អាយុ ២២ឆ្នាំ មិនដឹង​ទីលំនៅ។

មូលហេតុ ជនសង្ស័យខឹង​​រឿង​គេ​ឌុប​ស្រី​ស្នេហ៍កាត់មុខ ហើយថែមទាំង​រោទិ៍​ម៉ូតូ​​ឌឺដងដាក់​។ ​

​ជនរងគ្រោះ​ឈ្មោះ អេង ហៃ ភេទ​ប្រុស អាយុ​២៩ឆ្នាំ មាន​ទីលំនៅ​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត និងឈ្មោះ ត្រឹង សីហា ភេទ​ប្រុស អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត និង​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ។

បន្ទាប់ពីកើតហេតុ កម្លាំង​នគរបាល​ក្រុង​កំពត​ក៏​តាម​ចាប់​ក្រុម​ជនសង្ស័យ​បាន២​នាក់​ជា​បក្ខពួក​ជន​ដៃដល់​ដែល​គេចខ្លួននោះព្រមទាំងរឹបអូសបានដាវ​សាមូរ៉ៃ​មួយដើមផងដែរ៕

មតិយោបល់