ព័ត៌មានជាតិ

Update៖ កុំគិតថាគេចរួច! បក្ខពួកក្រុមចោរឆក់កាបូប២នាក់ មានទាំងស្រីស្អាតទៀត ជាប់ខ្នោះរបស់សមត្ថកិច្ច

តាកែវ: បន្ទាប់ពីធ្វើការស្រាវជ្រាវជុំវិញករណីលួចមានស្ថានទម្ងន់(ឆក់ការបូប) កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១ កម្លាំងអធិការដ្ឋានគរបាលស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ថែមទៀតក្នុងចំណោមបក្ខពួកសរុប៣នាក់ បន្ទាប់ពីគេចខ្លួនបាន១ថ្ងៃ។
ជនសង្ស័យទាំង២រួមមាន ទី១-ឈ្មោះ ម៉ក់ សុខណេង ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅភូមិនរាយណ៍ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ឃាត់នៅចំណុចមុខផ្ទះលក់មីហឹរ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ) និងទី២-ឈ្មោះ ពៅ ធា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្រែឈើនាង ឃុំស្រែរនោង ស្រុកត្រាំកក់ ឃាត់ខ្លួនបាននៅចំណុចបេនឡានអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដកហូតបានទូរសព្ទដៃមួយគឿង ម៉ូតូមួយគ្រឿង ម៉ាកZoomer-X ពណ៌ត្រួយចេក ឆ្នាំ២០១៧ ពាក់ស្លាកលេខ 1GJ-5365 ចំពោះសម្ភារ:ដែលឆក់បានរួមមានកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ ក្នុងកាបូបមានទូរសព្ទ១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក លុយខ្មែរ១៧៥,០០០រៀល លុយដុល្លា៣៥ដុល្លារ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់