Post News Media ព័ត៌មានជាតិ ក្មេងតូចៗអាយុ...

ក្មេងតូចៗអាយុ២ឆ្នាំ ចំនួន២នាក់លង់ទឹកស្លាប់ ខណ:ដែលឪពុកម្តាយខ្វះការប្រុងប្រយ័ត្ន

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានក្មេងប្រុសតូចៗអាយុទើបតែ២ឆ្នាំ ចំនួន២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង១៤នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ វ៉ិត ដាវីត ភេទប្រុស អាយុ២ឆ្នាំ និងទី២ឈ្មោះ បឿន សារ: ភេទប្រុស អាយុ២ឆ្នាំ។

ចំណែកមូលហេតុ គឺបណ្តាលមកពីឪពុកម្ដាយខ្វះការប្រុងប្រយ័ត្ន ចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...