ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះគូទរថយន្ត៣គ្រឿងកំពុងឈប់ស្តុប រុញទៅបុករបងមន្ទីរសាធារណៈការបាក់អស់២ផ្ទាំង!

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តចំនួន៤គ្រឿងបានបុកបន្តកន្ទុយគ្នា រុញទៅបុកនឹងរបងមន្ទីរសាធារណ:ការ បាក់អស់ចំនួន២ផ្ទាំងទៀតផងដែរ ចំណែករថយន្តវិញរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

រថយន្ដដែលបង្កជារថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-2194បើកពីកើតទៅលិច ដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរថយន្ត៣គ្រឿងរួមមាន ម៉ាកPAJERO ពណ៌ទឹកប្រាក់-ក្រហម-កាមេ ពាក់ស្លាកលេខភ្នំពេញ 2E-6184, ទី២រថយន្ដម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AN-2551 និងទីរថយន្ដម៉ាក TRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-5042 ហើយរថយន្ដម៉ាកPAJERO បានជ្រុលទៅបុករបងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺបាក់អស់២ផ្ទាំង ហើយខូចរថយន្តទាំង៤គ្រឿងផងដែរ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់