ព័ត៌មានជាតិ

យកគ្រឿងញៀនទៅលក់ ក៏ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ:​ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ទួលគោក ​បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន​​ ២​នាក់ ​រួមទាំង​ថ្នាំ​ញៀន​៧កញ្ចប់តូច​។ ប្រតិបត្តិការខាងលើ​ ប្រព្រឹត្ត​ទៅ​កាល​ពី​វេលាម៉ោង​១០និង៣០នាទី​យប់​ ថ្ងៃទី​០៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ផ្លូវ​រថភ្លើង​ត្រឡោក​ កែងនិងផ្លូវ​៥៩៨​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១​ ខណ្ឌ​ទួលគោក​។

សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា នៅមុនពេលកើតហេតុ​ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស៊ើប​អង្កេត​ ​រហូតឈានទៅដល់ការកំណត់មុខសញ្ញា​ និងចុះ​បង្ក្រាប​ត្រង់ចំណុច​ខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង​ពីរ​នាក់ ដែលតែងតែឈរចែកចាយគ្រឿង ត្រង់ចំណុចកើតហេតុខាងលើយ៉ាងសកម្ម​ រួមទាំង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន៧កញ្ចប់តូច​។

​ជនសង្ស័យទី១មានឈ្មោះ​ ម៉ៅ​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ និងទី២មានឈ្មោះ​ ប៊ុន​ ជិត ​ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបមិនពិតប្រាកដ​ ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យ​ទាំង ២​នាក់ ​រួមទាំង​វត្ថុ​តាង ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សួរ​នាំ​ នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ​ដើម្បី​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​តុលាការ​រង់ចាំ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​​៕​

មតិយោបល់