Post News Media ព័ត៌មានជាតិ អាសូរណាស់! ក្...

អាសូរណាស់! ក្មេងប្រុសស្រី២នាក់បងប្អូន លង់ទឹកស្លាប់ក្នុងពេលតែមួយ

កំពង់ស្ពឺ: កាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងប្រុសស្រី ២នាក់ បានលង់ទឹកត្រពាំងស្លាប់ នៅខាងក្រោយផ្ទះជីតា ស្ថិតក្នុងភូមិភ្នំដី សង្កាត់ច្បារមន ក្រុងច្បារមន។

ជនរងគ្រោះទី១ឈ្មោះ ស៊ីម ស្រីល័ក្ខ ស្រី អាយុ៨ឆ្នាំ និង២ឈ្មោះ ស៊ីម សុខលីម ប្រុស អាយុ៥ឆ្នាំ ក្មេងប្រុសស្រីទាំងពីរនាក់ ត្រូវជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះពិនិត្យរួចប្រគល់ សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...